គាវ​ទឹក​ស៊ុប​មាន់​បន្លែ​ស្លឹក​បាស​

*គ្រឿងផ្សំ

​គាវ​បន្ទះ​ពី ៤-៥ បន្ទះ សាច់​មាន់​កិន ១​ចាន​ចង្កឹះ ស្លឹក​បាស​ស្រុស​ឆ្អិន រួច​ចិញ្ច្រាំ ឲ្យ​ល្អិត​កន្លះ​ចាន​ចង្កឹះ អំបិល​កន្លះ​ស្លាបព្រា​បាយ ទឹក​ស៊ុប​មាន់​។​

​*​វិធី​ធ្វើ​

​១-​លាយ​សាច់មាន់​កិន បន្លែ​ស្លឹក​បាស​អំបិល​ច្របល់​ចូល​គ្នា​ឲ្យ​សព្វ បន្ទាប់មក​ដាក់​លើ​បន្ទះ​គាវ​ខ្ចប់​ឲ្យ​ស្អាត​។​

​២-​ដាក់​ដាំទឹក​ឲ្យ​ពុះ រួច​បង់គាវ​ចូល​រង់ចាំ​រហូតដល់​ឆ្អិន ទើប​ដួស​ឡើង​ទុក​មួយ​អន្លើ​។​

​៣-​ដាក់​ដាំទឹក​ស៊ុប​ឲ្យ​ពុះ ទើប​យក​ដុំ​គា​វ ដែល​ស្រង់​ទុក​នោះ​ដាក់ចូល​ទៅក្នុង​ឆ្នាំង​ទឹក​ស៊ុប​ម្តងទៀត​។​

​ដំបូន្មាន​: បន្លែ​ស្លឹក​បាសពោរ​ពេញ​ទៅ​ដោយ​វីតាមីន A ជួយ​បំប៉ន​កែវភ្នែក ហើយ​អ្វី​ដែល​សំខាន់​ជាងគេ​នោះ​គឺ ជួយ​កាត់បន្ថយ​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​។​

Copyright © 2013 , All Rights Reserved

Designed by Web Directory. Thanks to Free Wordpress Themes