ទំព័រដើម គ្រឿងញៀន
​បារីបង្ក​ជំងឺមហារីក PDF Print E-mail
Tuesday, 18 January 2011 09:59

តាម​របាយការណ៍​របស់​អ្នកវិទ្យាសាស្ត្រ ៣០ ​នាក់​ពី​ប្រទេស​ចំនួន ​១០ ដែល​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​ជំងឺមហារីកអន្តរជាតិ (IARC) ក្រោម​ការគាំទ្រ​របស់​អង្គការ​សុខភាព​ពិភពលោក ក្នុង​ការប្រជុំកាលពី​ខែ​តុលា ឆ្នាំមុន​ទាក់ទង​នឹង​ជំងឺមហារីក និង​ការជក់បារី លទ្ធផល​ការស្រាវជ្រាវ​បាន​រកឃើញថា ការជក់បារី គឺជា​មូលហេតុ​នៃ​ជំងឹ​មហារីកប្រភេទ​ថ្មី ៥ ​ប្រភេទ គឺ​មហារីក​ពោះវៀន​ធំ មហារីក​អូវែរ មហារីក​សុដន់ មហា​រីកថ្លើម ចំពោះ​ទារក​ដែល​ឪពុក​ម្តាយ​ជក់បារី និង​មហារីក​គ្រាប់​ឈាមស ចំពោះ​ឪពុក​ម្តាយ​ដែល​ជក់បារី​មុន​ការ​មានគភ៌​របស់​ម្តាយ ។ ចំពោះ​ការទទួល​ផ្សែង​បារី មហារីក​ដែល​បាន​ប្រកាស​ជា​បន្ថែម​ទៀត គឺ​មហារីក​បំពង់ក និង​ប្រអប់​សំឡេង ។

ចំពោះ​មហារីក​ដែល​ត្រូវបាន​ប្រកាសថា ជា​លទ្ធផល​នៃ​ការជក់បារី​មុននេះ​មាន ១០ ​ប្រភេទ គឺ​មហារីក​សួត មហារីក​មាត់ មហារីក​បំពង់ក និង​ប្រអប់​សំឡេង មហារីក​បំពង់​អាហារ មហារីកក្រពះ មហារីក​លំពែង មហារីក​គ្រាប់​ឈាម​ស ប្រភេទ​ភ្លាមៗ មហារីក​តម្រងនោម មហារីក​ប្លោកនោម និង​មហារីក​មាត់ស្បូន ខណៈ​ដែល​វិទ្យាស្ថាន​មហារីក​ជាតិ របស់​សហរដ្ឋអាមេរិក បានប្រកាសថា ៣៥% នៃ​មហារីក​ទាំងអស់ គឺជា​លទ្ធផល​នៃ​ការជក់បារី ឬ​បាន​ទទួល​ផ្សែង​បារី ។​

ដោយឡែក​តាម​ការស្រាវជ្រាវ​ផ្សេងទៀតបានឲ្យដឹងថា អ្នក​ផ្ទុកមេរោគ​ហ៊ី​វ ឬ​អេដស៍ (HIV / AIDS ) ដែល​ជក់បារី ប្រឈម​នឹង​ការកើត​មហារីក​សួត​ខ្ពស់​ជាង​មនុស្ស​ធម្មតា ។ លទ្ធផល​នៃ​ការស្រាវជ្រាវ របស់​វិទ្យាសា្ថន​វេជ្ជសាស្ត្រជាតិ​សហរដ្ឋ​អាមេរិក ក្នង​រដ្ឋ​កាលីហ្វ​រ័ញ៉ា បាន​រកឃើញថា ក្រុម​ស្ត្រី​ដែល​ផ្ទុក​មេរោគ​អេដស៍ ប្រសិនបើ​កាន់តែ​ជក់បារី នោះ​រីត​តែ​ប្រឈម​នឹង​ការ​កើត ជំងឺមហារីក​សួត ខ្លាំង​ជាង​ក្រុម​ដែល​មិន​ផ្ទុកមេរោគ​អេដស៍ រាប់សិប​ដង​ឯណោះ ។ នេះ​ដោយសារ​ប្រពន្ធ​ការពារ​រាងកាយ​របស់​អ្នក​ផ្ទុក​មេរោគ​អេដស៍ ធ្វើការ​ខ្សោយជាងអ្នក​ដែល​មិន​ផ្ទុកមេរោគ​អេដស៍ ។

ទោះជា​យ៉ាងណា​ក៏ដោយ លទ្ធផល​ស្រាវជ្រាវ​នេះ មិន​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា មេរោគ​អេដស៍​ក្នុង​រាងកាយ​អ្នកជំងឺ មាន​ការពា​ក់ព​ន្ធ័ ដល់​ការ​វិវឌ្ឍន៍​នៃ​ជំងឺមហារីក​សួត ខ្លាំង ឬ​ខ្សោយ​កម្រិតណា​ឡើយ ព្រោះ​គេ​ត្រូវ​សិក្សា​បន្តទៀត ។ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​បាន​ណែនាំ​ថា គួរ​ចៀសវាងឆ្ងាយ​ពី​បារី ដើម្បី​សុខភាព ៕

 
 
  • 1
  • 2
Prev Next

​បារីបង្ក​ជំងឺមហារីក

​បារីបង្ក​ជំងឺមហារីក

តាម​របាយការណ៍​របស់​អ្នកវិទ្យាសាស្ត្រ ៣០ ​នាក់​ពី​ប្រទេស​ចំនួន ​១០ ដែល​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​ស្រាវ...

-

​បារី​បង្ក​ជំងឺ​គាំងបេះដូង​

​បារី​បង្ក​ជំងឺ​គាំងបេះដូង​

បារី​មួយ​ដើម​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ មក​លើ​សុខភាព បរិស្ថាន និងសេដ្ឋកិច្ចជាតិ​ទាំងមូល ​។​ ក្រុម...

-

​យ៉ាម៉ា : អ្នក​នាំ​មក​នូវ​មរណភាព (Yama : Bringer of Death)

​យ៉ាម៉ា : អ្នក​នាំ​មក​នូវ​មរណភាព (Yama : Bringer of Death)

យ៉ាម៉ា មើលទៅ​ហាក់ដូចជា ថ្នាំ​មួយ​គ្រាប់​តូច​ដែល​គ្មាន​គ្រោះថ្នាក់ ប៉ុន្តែ​ថ្នាំ​ណា​កូទិក ដែល​ត្រូវបា...

-

​ស្ត្រី​ជក់បារី កើតមុន​ច្រើនជាង​អ្នក​មិន​ជក់​

​ស្ត្រី​ជក់បារី កើតមុន​ច្រើនជាង​អ្នក​មិន​ជក់​

ការស្រាវជ្រាវ​របស់​អ្នកវិទ្យាសាស្ត្រ​បានឲ្យដឹងថា ស្ត្រី​ដែល​ជក់បារី ក្រៅពី​ធ្វើឲ្យមាន​បញ្ហា​ផ្នែកស​ម...

-

​ការចាក់​បញ្ចូល​ថ្នាំ​យ៉ាម៉ា​ធ្វើ​ឲ្យ​រាលដាល​វីរុស​ហ៊ី​វ Injecting Yama Driving Cambodian Hiv Epidemic

​ការចាក់​បញ្ចូល​ថ្នាំ​យ៉ាម៉ា​ធ្វើ​ឲ្យ​រាលដាល​វីរុស​ហ៊ី​វ Injecting Yama Driving Cambodian Hiv Epidemic

អ្នក​ញៀន​ថ្នាំ​មេតំ​ហ្វេ​តា​មីនដ៏​ធ្ងន់ធ្ងរ​នៅ​កម្ពុជា មាន​ភាព​ចម្លែក​ខុស​គេ​ដោយសារ​ពួកគេ​ចម្អិន​សារ...

-

កញ្ឆា​បំផ្លាញ​ខួរក្បាល​អ្នក​យ៉ាងដូចម្តេច ?

កញ្ឆា​បំផ្លាញ​ខួរក្បាល​អ្នក​យ៉ាងដូចម្តេច ?

សារជាតិ​គីមី​នៅក្នុង​កញ្ឆា​គេ​ឲ្យឈ្មោះ​ជា​អក្សរ​កាត់ថា HTC (Tetrahydro Cannabinol) ។ THC អាច​ឆ្លងកា...

-

​បុរស​ដែល​ញៀន​សុរា​-​បារី​ប្រឈមមុខ​នឹង​ករណី​អសមត្ថភាព​ផ្លូវភេទ​

​បុរស​ដែល​ញៀន​សុរា​-​បារី​ប្រឈមមុខ​នឹង​ករណី​អសមត្ថភាព​ផ្លូវភេទ​

ក្រៅ​ពី​ហេតុផល​សុខភាព​ដែល​កើតមានឡើង​ចំពោះ​បុរស នាំឲ្យ​កើត​មាន​ករណី​អសមត្ថភាព​ផ្លូវភេទ​នោះ ក៏​មាន​កត្...

-

បារី មូលហេតុ​បំផ្លាញ​ស្ពែម

បារី មូលហេតុ​បំផ្លាញ​ស្ពែម

ប្រសិនបើ​ឪពុក ឬ​ម្តាយ​ជក់បារី ក្នុងអំឡុងពេល​មានគភ៌ អាច​ជះ​ផលប៉ះពាល់​សល់​ស្ពែម ទាំង​របស់​ឪពុក និង​កូន...

-