|
១/ មុខងារ របស់ថ្លើម និង មូលហេតុដែលធ្វើអោយក្រិនថ្លើម ៖

ថ្លើមមានមុខងារ ជួយបន្សុទ្ឋជាតិពុលក្នុង ឈាម,ជួយបង្កើត, ស្ដុកទុក និង បំលែងសារជាតិ សំខាន់សំរាប់សរីរាង្គផ្សេង ៗ។មុខងារនេះអាចប៉ះពាល់ឬចុះខ្សោយបានដោយសារ រលាក និង ភាពក្រិនរបស់ថ្លើម ( La fibrose hépatique )។ មូលហេតុដែលធ្វើអោយក្រិនថ្លើម ៖ ១. ការពិសាសុរាច្រើនពេក ២. ប្រភេទវីរុសដែលប៉ះពាល់ថ្លើមៈ ជម្ងឺរលាកថ្លើមប្រភេទបេ, ប្រភេទសេ ៣. ជម្ងឺធាត់ពេក លើសជាតិខ្លាញ់ ដែលបណ្ដាល អោយរលាកថ្លើម (NASH) ៤. ជម្ងឺពូជ លើសជាតិដែក, ៥. ជម្ងឺក្រិនថ្លើមដែលបណ្ដាលមកពីការប៉ះពាល់ទៅលើផ្លូវទឹកប្រមាត់ ( La cirrhose biliaire primitive) ៦. ជម្ងឺរលាកថ្លើមតំណពូជ ( Hépatite auto-immune) ៧. ជម្ងឺស្ទះសរសៃឈាមវ៉ែនចេញពីថ្លើម ( Budd-Chiari ) ៨. ជម្ងឺលើសជាតិទង់ដែង ( Maladie de Wilson ) ៩. ជម្ងឺដែលបណ្ដាលមកពីខ្វះខាតអង់ស៊ីមអាល់ហ្វា មួយ (Déficit en alpha 1 antitrypsine) ២/ តើធ្វើដូចម្ដេច ដើម្បីវាយតំលៃសភាពក្រិនរបស់ថ្លើម ? ការវាយតំលៃពីភាពក្រិនរបស់ថ្លើមមាន សារៈសំខាន់ណាស់, ដើម្បីអោយយើងដឹងថា តើសាច់ ថ្លើមយើងនៅធម្មតា ( ទន់ល្អ ) ក្រិនថ្លើម ( ឡើងរឹង ) ឬ សំរាប់ធ្វើការសំរេចចិត្ដ មុនពេលព្យាបាល, ការតាមដានពីលទ្ធផលនៃ ការព្យាបាល និង ការវិវត្ដន៍របស់សាច់ថ្លើម ។ មធ្យោបាយសំរាប់ វាយតំលៃពីសភាពក្រិនរបស់ថ្លើម គេមានមធ្យោយបាយ ៣ យ៉ាង : ក. ការច្រឹបយកសាច់ថ្លើម វាជាមធ្យោបាយសំខាន់ដែលគេ ប្រើប្រាស់តាំងពីយូរមកហើយ ។ វាអាចអោយ យើងដឹងពី សភាព្រក្រិន (La fibrose hépatique ) និង សកម្មភាពរលាក ( Activité inflammatoire) ព្រមទាំងជួនកាល អាចដឹងមូលហេតុរបស់ថ្លើមក្រិន ។ ប៉ុន្ដែមធ្យោបាយនេះ វាអាចបង្កអោយមាន គ្រោះថ្នាក់រហូតដល់ស្លាប់ (៦ ភាគពាន់ ) និង បណ្ដាលអោយមានផលវិបាកជាច្រើន ដូចជា ឈឺចាប់ខ្លាំង, កកឈាមនៅក្នុងផ្លូវទឹកប្រមាត់, រលាកលំពែង, ហូរឈាម ជាដើម ។
មធ្យោបាយនេះ សព្វថ្ងៃបានថយចុះ ដោយអ្នកជម្ងឺ មិនចូលចិត្ដ និង មិនព្រមទទួលយក ។ ដោយ ហេតុផលខាងលើនេះហើយ ទើបគេបង្កើតមធ្យោបាយថ្មីដែល ដើម្បី ជំនួសការច្រឹបសាច់ថ្លើមនេះដោយ ការបូមឈាម ( Fibrotest-Actitest ) និង ការវាស់សាច់ថ្លើម្រដោយម៉ាស៊ីន ហ្វីប្រូស្គេន ( Fibroscan ) ។

ខ. ការពិនិត្យឈាម ដើម្បីអោយដឹង កំរិតក្រិនរបស់ថ្លើម ( Fibrotest-Actitest ) ជាបច្ចេកវិទ្យាមួយដែលបង្កើតឡើងដោយក្រុមវេជ្ជបណ្ឌិត បារាំង ។ សំរាប់វាយតំលៃពីកំរិតក្រិនរបស់ ថ្លើម និង ព្រមទាំងកំរិតរលាករលាកថ្លើម ដូចលទ្ធផលដែលបកស្រាយតាមរយះការពិនិត្យសាច់ថ្លើមដែលបានពីការច្រឹបសាច់ថ្លើម (la ponction biopsie hépatique) ដោយគិតទៅតាម Score de Métavir ។

គ. ការវាស់សាច់ថ្លើម ដោយម៉ាស៊ីន ហ្វីប្រូស្គេន ( Fibroscan ) ម៉ាស៊ីនហ្វីប្រូស្គេន ( Fibroscan ) គឺជាម៉ាស៊ីនសំរាប់វាស់ពីកំរិតក្រិនរបស់ថ្លើមដើម្បី អោយដឹងថាសាច់ថ្លើមរបស់លោក អ្នកនៅទន់ល្អ (ថ្លើមធម្មតា) រហូតដល់សាច់ថ្លើមឡើងរឹង (ក្រិនថ្លើម)ដែលរង្វាស់នោះគិតជាគីឡូប៉ាស្កាល់ ( Kilopascal = KPA) មានន័យថាអាចអោយដឹងពី សភាពក្រិន ឬ សំលាករបស់សាច់ថ្លើម ពី កំរិតដំបូង (F1) រហូតទៅដល់កំរិត ក្រិនខ្លាំង (F4) ដូចលទ្ធផលដែលបកស្រាយតាមរយះការពិនិត្យសាច់ថ្លើមដែលបានពីការច្រឹបសាច់ថ្លើម ( la ponction biopsie hépatique ) ដោយគិតទៅតាម Score de Métavir ។ ម៉ាស៊ីនហ្វីប្រូស្គេននេះ ជាមធ្យោបាយសំរាប់ធ្វើរោគវិនិច្ច័យ និង ការការពារ ដ៏៏មានប្រសិទ្ធភាព ពីព្រោះនៅដំណាក់ កាលដំបូងនៃ ជម្ងឺថ្លើមវាគ្មានរោគសឭាាទេ,ហើយកាលណាកំរិតក្រិនកាន់តែខ្ពស់ ទើបផលវិបាកអាចកើតមានឡើង។ តាមរយៈលទ្ធផលនេះអាចអោយយើងតាមដាន នូវការវិវត្ដន៏របស់ជម្ងឺ ថ្លើម និង ដើម្បីកំនត់ការព្យាបាល ព្រមទាំង តាមដានពីលទ្ធផលនៃការព្យាបាល។ ការវាស់សាច់ថ្លើមដោយប្រើម៉ាស៊ីនហ្វីប្រូស្គេន ( Fibroscan ) នេះ មានភាពងាយស្រួល, គ្មានការឈឺចាប់, គ្មានគ្រោះថ្នាក់, អ្នកជម្ងឺយល់ព្រមទទួយយក ១០០% ។ លទ្ធផលទទួលបានភ្លាមៗ ក្នុងរយៈពេល ៥ នាទី និង មិនទាមទារ នូវការរៀបចំ (តម)ជាមុនឡើយ គឺគ្រាន់តែធ្វើការវាស់ដោយឃ្លាតពីការពិសារអាហារ ២ ម៉ោង ។ផ្ទុយទៅវិញ ការច្រឹប សាច់ថ្លើមអាចបណ្ដាលអោយមានការឈឺចាប់ខ្លាំង រហូតគ្រោះថ្នាក់ដល់ជីវិត ។ ការវាស់សាច់ថ្លើមដោយម៉ាស៊ីនហ្វីប្រូស្គេននេះ ផ្ដល់នូវលទ្ធផលមួយ គួរជាទីទុកចិត្ដ និងអាចធ្វើបានច្រើនដង ដោយមិន បង្កផលវិបាកអ្វ្វីឡើយ ។ ជាមធ្យោបាយតាមដាន រយៈពេលយូរ និង អាចធ្វើបានច្រើន ដង ពីព្រោះ តាមរយៈ ម៉ាស៊ីននេះ អាចអោយយើងធ្វើការ ពិនិត្យបាន ញឹកញាប់ដើម្បីតាមដាន ការវិវត្ដន៏ ។ មានតែម៉ាស៊ិនស្គេននេះតែមួយគត់ដែលអាចអោយយើងតាមដាន សាច់ថ្លើម នៅពេលមុន និង ក្រោយពេល ប្ដូរថ្លើម។
ម៉ាស៊ីន ហ្វីប្រូស្គេន ( Fibroscan )

សូមបញ្ជាក់ថា ការពិនិត្យសាច់ ដោយចោះសាច់ថ្លើម មិនមានការធ្វើ ទៀតទេនៅប្រទេសកម្ពុជា ។ ប៉ុន្ដែសព្វថ្ងៃនេះ យើងមានការមើលឈាម និង ការវាស់ ដោយម៉ាស៊ីនស្គេនសាច់ថ្លើម ដែលជាផលិតផល នៃប្រទេសបារាំង ដែលទើបតែបាននាំចូលមកដល់ប្រទេសកម្ពុជាយើងជាលើកដំបូងដោយ វេជ្ជ ឆាយគឹមប៉ាវ ។ បើលោក អ្នកមានចំងល់ អាចសាកសួរពត៌មាន តាមរយៈ លោក វេជ្ជបណ្ឌិត ឆាយ គឹមប៉ាវ ដែលមានឯកទេស ផ្នែកជម្ងឺថ្លើម ក្រពះ ពោះវៀន និង ជាអ្នកបានប្រើប្រាស់ម៉ាស៊ីន ស្គេនថ្លើម នេះយ៉ាងស្ទាត់ជំនាញមុនគេ នៅប្រទេស កម្ពុជា (លោកបានទៅ សិក្សានៅប្រទេសបារាំង) តាមរយះទូរស័ព្ទលេខ ០១២ ៩១៣ ៦៨២ , ០១៥ ៣២៧ ២៧២។ |